(កណ្តាល)៖ពិតជាគួរអោយសង្វេកណាស់ ប្តី,ប្រពន្ធ២ នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម្ម ចំនែកកូនស្រីរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៏ រវាងរថយន្តបែននិងម៉ូតូទាំងព្រឹកព្រលឹម ខណ:តៃកុងរថយន្តបានរត់គេចខ្លួន ដោយហេតុការណ៏បានកើតឡើងនៅវេលាម៉ោង ០៦និង២០នាទីថ្ងៃទី ២៦ខែកុម្ភ:ឆ្នាំ២០២៦ ចំណុចនៅលើផ្លូវបេតុង 9NG ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
លោកវរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា÷ នៅវេលាកើតហេតុមានរថយន្ត០១គ្រឿងម៉ាក DONGFENG ព៏ណ ស ពាក់ស្លាកលេខភ្នំពេញ3D-2986 បើកបរដោយឈ្មោះ មឿន សេងលី ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ទន្លេបិទលើ ឃុំទន្លេ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រត់គេចខ្លួន)(មានបណ្ណ័បើកបរតែត្រូវតាមប្រភេទរថយន្ត) បើកបរពី កើត ទៅ លិច ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកពីក្រោយអូសប្រហែល៣០ម៉ែត្រជាមួយម៉ូតូ០១គ្រឿងម៉ាក Honda Dream C125 ព័ណ ខ្មៅ ពាក់ស្លាកលេខកណ្តាល1AD-0916 បើកបរដោយឈ្មោះ រុំ វ័ន ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ តូច ល័ង ភេទស្រី អាយុ ២៨ ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ)។
ឈ្មោះ វ័ន ស្រីលក្ខ ភេទស្រី អាយុ ០៣ ឆ្នាំ ជាកូន(របួសធ្ងន់) ជនរងគ្រោះ ប្តីប្រពន្ធនិងកូនមានទីលំនៅ ក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៏ បញ្ជូនកូនស្រីតូចតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ និងស្រាវជ្រាវរកសាច់ញ្ញាត មកទទួល សព ជនរងគ្រោះទាំងពីរនាក់ យកទៅធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានបឋម បណ្តាលមកពី អ្នកបើកបររថយន្តបើកបរខ្វះការប្រុសប្រយត្ន័មិនបានមើលឧបសគ្គខាងមុខ និង រត់គេចពីកន្លែងកើតហេតុ។
សូមបញ្ជាក់ថា÷ បច្ចុប្បន្ន ផ្លូវឈ្មោះ 7NG ត្រូវបានប្តូរមកជា 9NG វិញ ៕

