(ព្រៃវែង)៖តើច្បាប់អាជីវកម្មជីកក៍កាយអាចម៍ដីដឹកលក់ នៅលើដីសាធារណៈរបស់រដ្ឋបានតើមែនទេ?។
បានជាដីមេទឹកត្រពាំងព្រះចិន ដែលស្ថិតនៅក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍សាធារណៈ ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ នោះ នៅថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ ឃើញថាឈ្មួញមួយក្រុម ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់ដោយសេរី ហាក់ដូចជាធ្វើអាជីវកម្មនៅលើដីកម្មសិទ្ធិរបស់ខ្លួន។
ក្រោយពីមានសកម្មភាពជីកកាយដឹកជញ្ជូនអាចម៍ដ៍របស់ឈ្មួញយ៉ាងសកម្មរ បណ្ដាលឱ្យស្ថានភាពព្រែក មានសភាព ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ ។
ពលរដ្ឋរស់នៅតំបន់ខាងលើ សម្ដែងការព្រួយបារម្ភថា ជាហេតុអាចនិងបង្ករឲ្យមានផលប៉ះពាល់ដល់ទំនប់ទាំងសង់ខាង នៅពេលមានភ្លៀងធ្លាក់នារដូវវស្សាខាងមុខ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ!។
ម្ចាស់គ្រឿងចក្រខាងលើ ត្រូវបានគេដឹងថា÷ មានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។
បច្ចុប្បន្នលោកសុង ហេង បានដាក់គ្រឿងចក្រជីកកកាយរណ្តៅជ្រៅៗ ដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន យ៉ាងរំភើយ។
និងធ្វើឲ្យប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋ នៅក្បែរនោះផងដែ បើសិនមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ជាក់ជាមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធជួយពិនិត្យមើលផងទាន!។
ក្នុងនោះដែរក្រុមរថយន្តរបស់(សុង ហេង) បានធ្វើការដឹកជញ្ជូន ដោយពុំគ្រប់ស្បៃមុង តាមបច្ចេកទេសត្រឹមត្រូវ
បណ្តាលឱ្យជ្រុះអាចម៌ដីរប៉ាត់រប៉ាយប្រឡាក់ពាសពេញផ្លូវកៅស៊ូ និងបង្កជាធូលីដីហុយចូលផ្ទះពលរដ្ឋតាំងពីព្រលឹមរហូតដល់ព្រលប់ បង្កផលផលប៉ះពាល់ជាខ្លាំងដល់ សុខភាពពលរដ្ឋរស់នៅសងខាងផ្លូវយ៉ាងខ្លាំង។
មិនតែប៉ុណ្ណោះ!ផ្លូវលំក្នុងភូមិកំពុងរងការខូចខាត់យ៉ាដំណំ នឹងចាប់មានជម្ហុកធំៗ បង្កជាផលលំបាកដល់អ្នកធ្វើដំណើរផងដែ។
ជុំវិញករណីខាងលើភ្នាក់ងារសារព័ត៌មានព្យាយាមសុំការបកស្រាយលោកសុង ហេង តាមទូរស័ព្ទលេខ0979886690 តែចុចមិនចូល។
ប៉ុន្តែលោកនេត នឿន មេឃុំរការបញ្ចាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងកាលពីថ្ងៃទី២៤,០២,២០២៦ថា៖ការជីកដីមេទឹកត្រពាំងព្រះចិនគឺមានគម្រោងស្តារអោយទៅថៅកែរគ្រឿងចក្រ ដោយដោះដូរធ្វើផ្លូវឲ្យមកឃុំមានប្រវែងហែល៣៥០ម៉ែត្រ។
ក្នុងនោះ!លោកចេម ប្រា អភិបាលស្រុកពារាំង បានលើកឡើងពាក់ព័ន្ធការជីកស្តារដីមេទឹកត្រពាំងព្រះចិនថា៖ខាងឃុំបានរយការណ៍មកលោកដែរ គឺមានការដោះដូរធ្វើផ្លូវ និងអភិវឌ្ឍន៍ក្នុងឃុំនោះតែម្តង។
ទោះបីជាយ៉ាងណាពលរដ្ឋសូមស្នើដល់លោកចេម ប្រា អភិបាលស្រុកពារាំង និងលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមមានវិធានការបញ្ឈប់សកម្មភាពគ្រឿងចក្រខាងលើនេះផងទាន!៕ដោយ៖សហការី

