Updated៖គ្រឿងចក្រដែលធ្វើអាជីវកម្មជីកកាយដីសាធារណៈរបស់រដ្ឋលក់យ៉ាងអនាធិបតេយ្យនោះ!​ ឥឡូវត្រូវបានដកចេញហើយ!​

​(ព្រៃវែង)៖បន្ទាប់ពីសារព័ត៌មានជាច្រើនអង្គភាព​បានចុះផ្សាយពី(សកម្មភាពគ្រឿងចក្រ១វង់សំអាងមានអាជ្ញាប័ណ្ណ សម្រុកជីកកាយដីមេទឹកត្រពាំងព្រះចិន លក់យកលុយដាក់ហោប៉ាវយ៉ាងរំភើយ!)នោះមក!​ ស្រាប់តែនៅព្រឹកថ្ងៃទី២៦,០២,២៦​នេះ គ្រឿងចក្រដ៏មានឥទ្ធិពលមួយវង់នេះ ដែលមានថៅកែរឈ្មោះសុង ហេង បានដក់ចេញពីរណ្តៅដីភ្លាមៗតែម្តង ហាក់មានបារមីប្រាប់មុន។​
សូមរម្លឹកថា៖រណ្តៅដីនេះស្ថិតនៅចំណុចដីមេទឹកត្រពាំងព្រះចិន​ក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង​។​

សបញ្ចាក់ថា៖ដីមេទឹកត្រពាំងព្រះចិន ជាដីសាធារណៈរបស់រដ្ឋ ដែលបម្រើប្រយោជន៍រួម ខណៈបច្ចុប្បន្នមានជម្រៅជ្រៅស្រាប់ទៅហើយ។
តែផ្ទុយទៅវិញត្រូវឈ្មួញខិលខូចមួយក្តាប់តូច ដាក់គ្រឿងចក្រជីកកកាយ យកអាចម៍ដី លក់បានលុយចែកបក្ខពួកខ្លួនទៅវិញ។
បណ្ដាលឱ្យស្ថានភាពព្រែក ក្រហេងកកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។
ជាហេតុនាំឲ្យប៉ះពាល់ដល់ទំនប់ទាំងសង់ខាង បើសិនមានភ្លៀងធ្លាក់ នឹងមានការហូរច្រោះបាក់ដាច់ទាំងផ្ទាំងៗមិនខាន អាស្រ័យហេតុនេះសូមអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធពិចារណាឡើងវិញ!។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា៖ម្ចាស់គ្រឿងចក្រដ៏មហិមាមានឈ្មោះសុង ហេង ដែលមានទីលំនៅស្រុកពារាំងនេះតែម្តង។

គួររម្លឹកថា​៖គ្រឿងចក្ររបស់លោកសុង ហេងបានជីកកកាយរណ្តៅជ្រៅៗ ត្រង់ចំណុចដីមេទឹកត្រពាំងព្រះចិន ដែលជាដីសាធារណៈរបស់រដ្ឋ យកអាចម៍ដីលក់ជាប្រយោជន៍ផ្ទាល់ខ្លួន។
បណ្ដាលឱ្យស្ថានភាពដីមេទឹកត្រពាំងព្រះចិន ក្រហេងក្រហូងកន្លែងខ្លះមានជម្រៅជិត១០ម៉ែត្រឯណ្ណោះ។

ក្នុងនោះដែរ!គ្រឿងចក្ររបស់(សុង ហេង )បានជីកកកាយដីមេទឹកត្រពាំងព្រះចិន លក់យកលុយដើម្បីបំពេញមហិច្ឆតាខ្លួន និងបក្ខពួកពុំមានបង់សួយសារអាករចូលរដ្ឋ ដោយគ្រាន់សន្យាធ្វើផ្លូវប្រវែង៣៥០ម៉ែត្រមកឃុំប៉ុណ្ណោះ។

ដោយប្រើប្រាស់សុទ្ធតែរថយន្តប្រភេទបែន៥តោនជិត១០គ្រឿង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។
ក្នុងនោះដែរក្រុមរថយន្តរបស់(សុង ហេង) បានធ្វើការដឹកជញ្ជូន ដោយពុំគ្រប់ស្បៃមុង តាមបច្ចេកទេសត្រឹមត្រូវ។
បណ្តាលឱ្យជ្រុះអាចម៌ដីរប៉ាត់រប៉ាយប្រឡាក់ពាសពេញផ្លូវកៅស៊ូ និងបង្កជាធូលីដីហុយចូលផ្ទះពលរដ្ឋតាំងពីព្រលឹមរហូតដល់ព្រលប់ ប៉ះពាល់ជាខ្លាំងដល់រស់នៅ ព្រមទាំងបង្កជាសំឡេងរំខានគ្មានស្រាកស្រាន!។

រាល់សកម្មភាពជីកកកាយអាចម៍ដីលក់បែបនេះ ធ្វើឲ្យដីមេទឹកត្រពាំងព្រះចិន ខូចសោភ័ណ្ឌភាព នឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី។
ក្លាយទៅជាក្រហេងក្រហូង ដូចរណ្ដៅបាយខុម ព្រមទាំងមានជម្រៅជ្រៅៗជិតដល់ក្បាលប្រែត បើសិនមានសត្វគោក្របីធ្លាក់ចូលពិតជាមិនរស់ឡើយ។

រាល់ការចោតប្រកាន់ខាងលើភ្នាក់ងារសារព័ត៌មានបានព្យាយាមសុំការបកស្រាយលោកសុង ហេង តាមទូរស័ព្ទលេខ0979886690 តែចុចមិ​នចូល។​

ប៉ុន្តែលោកនេត នឿន មេឃុំរការបញ្ចាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងកាលពីថ្ងៃទី២៤,០២,២០២៦ថា៖ការជីកដីមេទឹកត្រពាំងព្រះចិនគឺមានគម្រោងស្តារអោយទៅថៅកែរគ្រឿងចក្រ ដោយដោះដូរធ្វើផ្លូវឲ្យមកឃុំមានប្រវែងហែល៣៥០ម៉ែត្រ។​
ក្នុងនោះ!​លោកចេម ប្រា អភិបាល​ស្រុកពារាំង បានលើកឡើងពាក់ព័ន្ធការជីកស្តារដីមេទឹកត្រពាំងព្រះចិនថា៖ខាងឃុំបានរយការណ៍មកលោកដែរ គឺមានការដោះដូរធ្វើផ្លូវ និងអភិវឌ្ឍន៍ក្នុងឃុំនោះតែម្តង។​

ទោះបីជាយ៉ាងណាពលរដ្ឋសូមស្នើដល់លោកចេម ប្រា អភិបាលស្រុកពារាំង និងលោកសួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមឱ្យរាល់ការជីកស្តារដីសាធារៈនិមួយៗ ត្រូវតែមានអនុប្រយោគ ឬស ច ណ ព្រមទាំងបង់សួយសារអាករចូលរដ្ឋឱ្យបានត្រឹមត្រូវផងទាន! ជៀសវាងពលរដ្ឋថា(អាជ្ញាធរ និងឈ្មួញត្រូវតែគ្នា)៕

Leave a Reply

Your email address will not be published. Required fields are marked *