សមត្ថកិច្ចឡោមព័ទ្ធ បង្រ្កាបល្បែងសុីសងខុសច្បាប់ (ជល់មាន់)នៅស្រុកបសេដ្ឋ!

(កំពង់ស្ពឺ)៖ដោយអនុវត្តបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានធ្វើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង

-កាលពីថ្ងៃទី៨.០២.២០២៦ វេលាម៉ោង១៣.៣០នាទី ចំណុចវាលស្រែក្រោមដើមអំពិល ស្ថិតក្នុងភូមិថ្លុកបី ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

+កំលាំងជំនាញព្រហ្មទណ្ឌបានសហការជាមួយរដ្ឋបាលឃុំ និងប៉ុស្តិនគរបាលរដ្ឋបាលកាត់ភ្លុក ស្រាវជ្រាវបង្រ្កាបល្បែងស៊ីសង(ជល់មាន់)ជាក់ស្តែង ឃាត់ខ្លួនមុខសញ្ញាញៀនល្បែង(ជល់មាន់) បានចំនួន០៥នាក់÷

១./ឈ្មោះ សយ ចាន់ធីម ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
២./ឈ្មោះ អុក បន ភេទប្រុស អាយុ៣១ឆ្នាំ
៣ /ឈ្មោះ ហេង ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ ពីរនាក់រស់នៅភូមិព្រៃសំពណ៌ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
៤ /ឈ្មោះ ស៊ុន សុខខុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងលៀប ឃុំផុង ស្រុកបសេដ្ឋ
៥./ឈ្មោះ មឿក មេសា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិវាលល្វាង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ
———–
+វត្ថុតាងដកហូតរួមមាន
១./មាន់ជល់ចំនួន០៤ក្បាល
២ /ជញ្ជីងថ្លឹងមាន់០១គ្រឿង
៣./ឆ្នាំងដាំទឹក០១
៤./សង្វៀនធ្វើអំពីតង់០១
៥./ម៉ូតូចំនួន០៣គ្រឿង
ដោយមានការចូលរួមពីលោក មេឃុំកាត់ភ្លុក លោកមេភូមិថ្លុកបី ។
-បច្ចុប្បន្នកំលាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *