បង្ក្រាបករណីឃាត-កម្ម កាប់សម្លាប់មនុស្សយ៉ាងសាហាវ នៅកំពង់ស្ពឺ!

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចូលរួមដោយលោកវរសេនីយ៍ឯក រ៉េត កូលីន ស្នងការរងដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នឹងដឹកនាំបញ្ជាកំលាំងផ្ទាល់ដោយលោកវរៈសេនីយ៍ឯក ឃុត សុផល់ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានធ្វើការបង្រ្កាបករណីឃាតកម្ម ..

កាលពីថ្ងៃទី០ ៤ ខែមិនា ឆ្នាំ២០២៦ វេលាម៉ោង ២០:៣០នាទី នៅចំណុចលើផ្លូវលំ ភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។មានករណីឃាតកម្មដោយគិតទុកជាមុន បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រើកាំបិតផ្គាក់ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ពៅ ឃន ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិព្រៃស្យា ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់

-តាមការពិនិត្យសាកសព មានស្លាកស្នាមៈ កាប់ចិញ្ច្រាំលើ ក ក្បាល ដៃទាំងសងខាង និងដាច់កដៃខាងស្តាំ
+តាមការសន្និដ្ឋានៈ ជាករណីគំនុំ
-នៅថ្ងៃទី៥/៣/២០២៦ វេលាម៉ោង ១៣ និង ៣០នាទី កម្លាំងព្រហ្ម ទណ្ឌស្រុក សហការជាមួយកម្លាំងកា
រិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនឈ្មោះ ស៊ុន សុភ័ក្រ
ហៅ ឈីង ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិជាមួយគ្នា មកសាកសួរហើយបានឆ្លើយសារភាពថាខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន
+ដកបានវត្ថុតាង:
-កាំបិតផ្គាក់ ១ដើម អាវក្រណាត់ក្រឡាការ៉ូ ១ និងខោខូវប៊យជើងវែង ១
-ករណីខាងលើជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យចាត់ ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *