(កំពង់ឆ្នាំង)៖កម្លាំងអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង សហការ ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលខ្សាម ដោយ
មានការបញ្ជាផ្ទាល់ពីលោក វ.ឯក អ៊ុល សារ៉ាត់ អធិការនគរ
បាលក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វ.ទោ សែម មករា អធិការរងទទួលការងារប្រឆាំងគ្រឿងញៀនក្រុង។
នៅថ្ងៃទី ១៩.០២.២០២៦ វេលាម៉ោង ១៣ និង ៣០នាទី បានចេញល្បាតនិងបង្រ្កាប ករណី ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន( ករណីមិនរាងចាល )
នៅចំណុចមាត់ព្រៃ ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចយើងបាន ឃាត់ខ្លួនជន
សង្ស័យចំនួន ម្នាក់:ឈ្មោះ ស៊ុន សុផាតភេទប្រុសអាយុ ៤១
ឆ្នាំ(ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគា) រស់នៅភូមិទី៣
សង្កាត់ខ្សាមក្រុង/ខេត្ដកំពង់ឆ្នាំងពីបទជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ករណីមិនរាងចាល ) ។
បច្ចុប្បន្ន សមត្ថកិច្ចយើងបានដកហូតសម្ភារៈ នឹងវត្ថុតាងៈ ថ្នាំញៀន ០១កញ្ចប់ ទម្ងន់០,៥៨ក្រាមទាំងសំបកថង, ទូរសព្ទ័ដៃ ០១គ្រឿង និងពិនិត្យទឹកនោមមានសារធាតុញៀននឹងបានកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

