(កណ្តាល)៖ ជនសង្ស័យម្នាក់ ត្រូវអស់លក្ខណ៌ ដោយជាប់អន្ទាក់ច្បាប់របស់សមត្ថកិច្ច ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជិះម៉ូតូធ្វើសកម្មភាពក្នុងអំពើលួច ( ឆក់ទូរស័ព្ទ) ពីក្មេងស្រីដែលកំពង់ជិះកង់ ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៦ នៅចំណុចតាមដងផ្លូវក្នុងភូមិព្រែកតាអុងទី(២) សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។
វរសេនីយ៏ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់អោយដឹងថា÷ កុមារីរងគ្រោះ មានឈ្មោះ ចាន់ថន បញ្ញ៉ា អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស សម្ភារ:បាត់បង់ ទូរសព្ទ័ម៉ាក IPHONE 14 PRO ពណ៌ស ០១គ្រឿង ។ ចំនែកបុរសជាជនសង្ស័យមានឈ្មោះ រៀល ដារិទ្ធ អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ (វិជ្ជមាននូវសារធាតុញៀន ) ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ ជាមួយកុមារីរងគ្រោះដែរ ។
វត្ថុតាងចាប់យករួមមាន:
ម៉ូតូម៉ាក់ HONDA DREAM C125 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GZ-4210 ចំនួន ០១ គ្រឿង ,ទូរស័ព្ទដៃម៉ាកOPPO ចំនួន០១គ្រឿង , គ្រឿងញៀន ចំនួន ០១កញ្ចប់តូច ប្រភេទមេតំហ្វេតាមីន, កែវសម្រាប់ជក់ថ្នាំ ចំនួន ០១ (ជារបស់ជនសង្ស័យ) និង ទូរសព្ទ័ ម៉ាក IPHONE 14 PRO ពណ៌ស ០១គ្រឿង (ជារបស់ជនរងគ្រោះ ) ។
លោកអធិការបានបញ្ជាក់បន្ថែមថា÷ នៅវេលាកើតហេតុ កុមារីរងគ្រោះ បានជិះកង់ចេញពីផ្ទះលោកយាយ សំដៅទៅផ្ទះម្តាយវិញ ដោយមានទូរស័ព្ទម៉ាក់ IPHONE 14PRO ០១គ្រឿងនៅជាប់នឹងខ្លួនផង លុះជិះកង់បានពាក់កណ្ដាលផ្លូវ កុមារីរងគ្រោះក៏បានឈប់កង់ រួចដកយកទូរស័ព្ទយកមកមើល ស្របពេលនោះក៏មានបុរស់ជាជនសង្ស័យម្នាក់ បានជិះម៉ូតូមកក្បែរ ហើយឆក់យកទូរស័ព្ទ រួចជិះម៉ូតូចេញទៅបាត់ កុមារីរងគ្រោះ ក៏បានជិះកង់ទៅប្រាប់ម្ដាយ ថាមានចោរឆក់ទូរស័ព្ទ បន្ទាប់មកម្ដាយ កុមារីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពាមឩកញ៉ាអុង ឲ្យជួយអន្ដរាគមន៍ ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ពាមឩកញ៉ាអុង និងកម្លាំងជំនាញផ្នែកនគរបាលយុតិ្ដធម៌ក្រុងអរិយក្សត្រ បានធ្វើការតាមប្រដេញរហូតឈានទៅឃាត់ខ្លួនជនសង្ស័យនឹងយកមកសួរនាំនៅប៉ុស្តិ៍ពាមឩកញ៉ាអុង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លេីយសារភាពថា ÷ ខ្លួនពឹតជាបានឆក់ទូរស័ព្ទរបស់ កុមារីរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្ដចាត់ការតាមនីតិវិធី ។
លោកអធិការក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ធ ក្នុងក្រុងអរិយក្សត្រ សូមមានការប្រុងប្រយត្ន័ ជាពិសេសបើអាច សូមកុំបណ្តោយអោយកូនចៅនៅតូចៗ ប្រើប្រាស់សម្ភារ:មានតំលៃនៅតាមដងផ្លូវឬទីសាធារណ: ៕

