(ពោធិ៍សាត់)៖ សែនអាណិតសិស្សជាក្មេងកំព្រាម្នាក់! ត្រូវគ្រូដាក់វិន័យឱ្យឈររយៈពេលយូរ និងទាត់បាក់ជើងរងរបួសធ្ងន់កំពុងជួយសង្គ្រោះ..!។
ដោយមូលហេតុមកពីគ្មាន”ស្បែកជើងប៉ាតា”ពាក់រៀន តាមគោលការសាលា…!។
ករណីនេះកំពុងល្បីនៅលើបណ្ដាញសង្គម នៅថ្ងៃទី១៦និង១៧ ខែកុម្ភៈ ឆ្នាំ២០២៦។
*ហេតុការណ៍នេះ បានកើតឡើងនៅ វិទ្យាល័យព្រះម្លូរ ស្ថិតក្នុងភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ប្រមាណជា១ខែមកហើយ.!។
*សិស្សរងគ្រោះឈ្មោះ លី សុវណ្ណារាជ ភេទប្រុស(បាក់ជើង)កំពុងសំរាកព្យាបាល ត្រូវខាងសាលាចោទថា ធ្វើខុសបទបញ្ជាផ្ទៃក្នុង របស់សាលា!។
*ទាក់ទិនរឿងនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក លន់ ភីណាត បេឡាធិការវិទ្យាល័យព្រះម្លូរ បានថ្លែងថា សិស្សរងគ្រោះ បានធ្វើខុសវិន័យសាលា ដោយគ្មានស្បែកជើងប៉ាតាពាក់មករៀន ហើយត្រូវដាក់ពិន័យឲ្យឈរហាលថ្ងៃយូរ..។
ដោយឈរយូរពេក សិស្សនោះ បានអស់កម្លាំង និងបានអង្គុយចុះមួយភ្លែត! ស្របពេលគ្រូមកវិញ ក៏ឃើញសិស្សរងគ្រោះឈ្មោះ លី សុវណ្ណារាជ កំពុងអង្គុយ ធ្វើឱ្យសិស្សរងគ្រោះស្ទុះក្រោកឈរវិញ ហើយគ្រូក៏ទាត់ បណ្តាលឲ្យបាក់ជើង បង្កការភ្ញាក់ផ្អើល..!។
បច្ចុប្បន្ន៖ សាលាកំពុងសហការជាមួយអាជ្ញាធរ សមត្ថកិច្ចនិងមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីស្រាវជ្រាវករណីលើករណីនេះហើយ។
ក្នុងរឿងនេះ ម្ដាយមីងរបស់ជនរងគ្រោះ បានសម្ដែងការអស់សង្ឃឹមជាខ្លាំង! ក្រោយក្មួយរបស់គាត់ ត្រូវគ្រូធាក់បាក់ជើង និងកំពុងសង្គ្រោះ នៅមន្ទីរពេទ្យ បែរជាគ្រូ.មិនទទួលខុសត្រូវផ្ដល់សំណង ឬសួរសុខទុក្ខសោះឡើយ៕
