(កណ្តាល)៖ ករណីហិង្សាដោយចេតនា បង្ករឡើងដោយក្រុមក្មេងទំនើងចំនួន ២១នាក់ ស្គាល់អត្តសញ្ញានចំនួន០៧នាក់ និងឃាត់ខ្លួនបាន០២នាក់ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង ១៤និង២០នាទីថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ នៅចំណុចភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក វរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា÷ ជនរងគ្រោះមានឈ្មោះ ទ្រី គីមហេង អាយុ១៦ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ ។ ចំនែកក្មេងទំនើង០២នាក់ដែលឃាត់ខ្លួនមាន : ១-ឈ្មោះ ជា សូយស៊ីន អាយុ១៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល , ២- ឈ្មោះ គ្រុយ ជាវ៉ាន់ ហៅហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មាន ទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ រីឯក្មេងទំនើង០៧នាក់បានដែលស្គាល់អត្តសញ្ញាន ហើយរត់គេចជាបុរសទាំងអស់ មានអាយុចន្លោះពី១៤ទៅ១៦ឆ្នាំ ខ្លះជាសិស្ស សាលា ខ្លះគ្មានមុខរបរពឹតប្រាកដ និងមានទីលំនៅ ជាមួយគ្នាក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ១- ឈ្មោះ ហៀង ,២-ឈ្មោះ ឡុង, ៣- ឈ្មោះ អេន ចាន់ពណ៌ ,៤-ឈ្មោះ កា រិទ្ធី ,៥-ឈ្មោះ បូ ណា , ៦-ឈ្មោះ សេង, ៧ -ឈ្មោះ ផល្លា ។
វត្ថុតាងចាប់យក : កាបូបពណ៍ខ្មៅចំនួន០១, ដុំថ្មចំនួន០៤ដុំ, កាតសិស្សចំនួន០១។
លោកអធិការបានប្រាប់បន្តទៀតថា÷នៅវេលាកើតហេតុ ជនរងគ្រោះកំពុងអង្គុយលេងក្នុងផ្ទះជាមួយបងប្អូន នៅទីតាំងកើតហេតុ ពេលនោះស្រាប់តែឃើញឈ្មោះ ជា សូយស៊ីន និងឈ្មោះ គ្រុយ ដាវ៉ាន់ ព្រមទាំងបក្ខពួកមានគ្នាប្រហែល២១នាក់មានម៉ូតូចំនួន០៩គ្រឿង បានចុះ ពីលើម៉ូតូស្ទុះ មកកាប់ ជនរងគ្រោះតែបានប្អូនរបស់ជនរងគ្រោះនៅខាងមុខផ្ទះ ឃើញទាន់ ក៏ស្រែកប្រាប់ថា .. ពួកវាមកទៀតហើយ!! ពេលនោះជនរងគ្រោះបានដឹងខ្លួនទាន់ ក៏ស្ទុះងើបមកបិទទ្វារ ដែលធ្វើអោយក្រុមក្មេងទំនើងខឹងធ្វើអីមិនបាន ក៏យកដុំថ្មគុបបំបែកកញ្ចក់ទ្វាផ្ទះនិងបង្អួចរបស់
ជនរងគ្រោះ។ ក្រោយពេលធ្វើសកម្មភាពរួច ក្រុមក្មេងទំនើង បាននាំគ្នារត់ឡើងជិះម៉ូតូគេចពីកន្លែងកើតហេតុ ។ បន្ទាប់មកជនរងគ្រោះក៏បានមក ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម លោកអធិការបានបញ្ជាកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូ សហការជាមួយប៉ុស្តិ៍នគរបាលត្រើយស្លា ស្រុកស្អាង ធ្វើការស្រាវជ្រាវ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមទាំងវត្ថុតាង បញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា÷ពួកខ្លួននិងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយសមត្ថកិច្ចបន្តស្រាវជ្រាវ បក្ខពួកដែលរត់គេច ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ៕

