(ខេត្តត្បូងឃ្មុំ)៖មជ្ឈដ្ឋាននានាលើកឡើងថា៖សង្វៀនជល់មាន់ និងអាប៉ោងខ្នាត់ធំបើកលេងរាល់ថ្ងៃ តែមិនឃើញមានសមត្ថកិច្ចចុះបង្រ្កាបទាល់សោះ
នេះរឿងគួរឱ្យហួសចិត្ត និងឆ្ងល់ផង។
ខណ:ទីតាំងមួយកន្លែងនេះមានចម្ងាយប្រមាណតែ ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្ដាលជ្រុំ មានចក្រចូលតាមថ្លោងទ្វារវត្តកណ្តាលជ្រុំស្ថិតនៅភូមិអន្លង់ប៊ូ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅតែអាចដំណើរការបើកលេងបានយ៉ាងរលូនគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃមិនទាន់ឃើញមានការចុះបង្ក្រាបមិនដឹងថា តើសមត្ថកិច្ចប៉ុស្តិ៍ដឹង ឬមិនដឹង ?។
ជាក់ស្តែង!នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ម្សិលមិញ បើតាមសេចក្តីរាយការណ៍ និងរូបភាពដែលបានផ្ញើរមកកាន់អង្គភាពសារព័ត៌មានយើងថា៖ ទីតាំងល្បែងខាងលើនេះ ពិតជាមានការប្រមូលផ្តុំគ្នាច្រើនកុះករមិនធម្មតាមែន និងមានអ្នកមើលផ្លូវជាច្រើននាក់ ប៉ុន្តែប្រភពមិនបានបង្ហើបប្រាប់ពីអត្តសញ្ញាណម្ចាស់ល្បែងខាងលើជាអ្នកណាទេ គ្រាន់តែឆ្ងល់ថា ម្ចាស់ល្បែងខាងលើនេះអីក៏ថ្លើមធំម្លេះ សូម្បីក្បែរប៉ុសិ៍្ដសមត្ថកិច្ចក៏ហ៊ានបើកល្បែងសុីសងខុសច្បាប់ដែរ។
ទោះយ៉ាងណាព័ត៌មាននេះចាត់ទុកជាសេចក្តីរាយណ៍ជូនដល់លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក និងលោកឧត្តមសេនីយ៍ត្រី ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីមានវិធានការបង្ក្រាប៕ដោយ៖សហការី





