(កណ្តាល)៖កម្លាំងសមត្ថកិច្ចបានចុះបង្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កាលពីវេលាម៉ោង ៨:៣៥នាទី ត្រូវថ្ងៃទី២៣ ខែមិនា
ឆ្នាំ២០២៦ ត្រង់ចំណុច ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ៖ចំនួន០៤នាក់ ប្រុស(ឃាត់ខ្លួន៣នាក់គេចខ្លួន១នាក់)៖
១,ឈ្មោះ ច្រឹក ម៉េងហុង ភេទប្រុស ឆ្នាំកំណើត ២០០៥(២១ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២,ឈ្មោះ ឡូញ ឡាំងម៉េង ភេទប្រុស ឆ្នាំកំណើត ២០០៦(២០ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣,ឈ្មោះ នៅ ភក្រ្ត័ ភេទប្រុស ឆ្នាំកំណើត
២០០៤(២២ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិជយ័ឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៤-ឈ្មោះ រ៉ាក់(មិនស្គាល់នាមត្រកូល)ភេទប្រុសអាយុ(២០ឆ្នាំ) ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(គេចខ្លួន)។
វត្ថុតាងចាប់យករួមមាន
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៦កញ្ចប់ តូចទំងន់(១.០៩ក្រាម)
២/សម្ភារៈប្រើប្រាស់ប្រាស់ថ្នាំញៀនមួយចំនួន
៤/ទូរសព្ទ័ចំនួន២គ្រឿង (ម៉ាកvivoពណ៌ផ្ទៃមេឃ១ ម៉ាកSamsung ពណ៌ស១)។
គួររម្លឹកថា៖កាលពីវេលាម៉ោងកើតហេតុ
ខាងលើ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានសកម្មភាពប្រើប្រាស់ថ្នាំញៀននៅផ្ទះរបស់ឈ្មោះ ច្រឹក ម៉េងហុង ស្ថិតនៅភូមិកណ្តាល ឃុំបន្ទាយដែក ក្រោយទទួលបានពត៌មានភ្លាម កម្លាំងប៉ុស្តិ៍បន្ទាយដែកនិងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានចុះដល់ចំណុចកើតហេតុ ក៍បានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់ ឈ្មោះ ច្រឹក ម៉េងហុង ភេទ
ប្រុស(ម្ចាស់ផ្ទះ) ឈ្មោះ នៅ ភក្រ្ត័ ភេទប្រុស ឈ្មោះ ឡូញ ឡាំងម៉េង ភេទប្រុស រួចធ្វើការត្រួតពិនិត្យរកឃើញ ម្សៅក្រាមពណ៍សថ្លាសង្សយ័សារធាតុញៀន(ម៉ាកទឹកកក)ចំនួន៦កញ្ចប់តូច រួចកម្លាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្សយ័ទាំង៣នាក់ យកមកប៉ុស្តិដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ ឈ្មោះ នៅ ភក្រ្ត័ បានសារភាពថាម្សៅក្រាមពណ៌
សថ្លាសង្សយ័សារធាតុ(ម៉ាទឹក
កក) ចំនួន៦កញ្ចប់តូច ដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះ រ៉ាក់(មិនស្គាល់នាមត្រកូល) តំលៃ៥០០០០រៀល(ប្រាំម៉ឺនរៀល) និងធ្លាប់លក់ថ្នាំញៀនទៅអោយឈ្មោះ ច្រឹក ម៉េងហុង ចំនួន៣ដង ក្នុងម្តងៗ១០០០០រៀល(មួយម៉ឺនរៀល) ឈ្មោះ ច្រឹក ម៉េងហុង ភេទប្រុស បានសារភាពថាខ្លួនធ្លាប់ទិញថ្នាំញៀន(ម៉ាទឹកកក)ពីឈ្មោះ នៅ ភក្រ្ត័ ចំនួន៣ដង ក្នុងម្តងៗ ១០០០០រៀល(មួយម៉ឺនរៀល)ដើម្បីយកមកប្រើប្រាស់ ឈ្មោះ ឡូញ ឡាំងម៉េង បានសារភាពថាខ្លួនបានសុំថ្នាំញៀនពីឈ្មោះ នៅ ភក្រ្ត័ ដើម្បីប្រើប្រាស់។
ក្រោយពីសួរនាំលើជនសង្ស័យទាំង៣នាក់រួច កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្សយ័ទាំង៣នាក់ រួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី៕

