(កណ្តាល)៖ លោកវរសេនីយត្រី វ៉ាន់ សំណាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពុកឬស្សី បានដឹកនាំកម្លាំងចុះបង្ក្រាប ល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់តាមអនឡាញ) ១ករណី នៅចំណុចផ្ទះឈ្មោះ ខែម ប៊ុនធឿន ស្ថិតនៅភូមិ ពុកឫស្សីលើ ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅល្ងាច ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ។
ក្នុងប្រតិបត្តិការណ៍នោះ សមត្ថកិច្ចកំណត់មុខសញ្ញាបានជនសង្ស័យចំនួន ០២នាក់ ៖
១-ឈ្មោះ ខែម ប៊ុនធឿន ភេទ ប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរលក់កាហ្វេមានទីលំនៅចំណុចកើតហេតុ (គេចខ្លួនបាត់)
២-មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)
វត្ថុតាងចាប់យក ៖
-ទូរទស្សន៍ចំនួន ០១ គ្រឿង
-keyboard ចំនួន០១
-ម៉ៅចំនួន ០១
-ដុំសម្រាប់ទប់ភ្លើងចំនួន ០១
-ហ្រី្វភ្លើងចំនួន ០១
គួររម្លឹកថា៖មុនពេលកើតហេតុ មានអ្នកសារព័ត៌មានបានរាយការណ៍មកកម្លាំងប៉ុស្តិ៍នគរបាលពុកឫស្សី ថាមានមនុស្សជល់មាន់តាមអនឡាញនៅចំណុចកើតហេតុខាងលើ ក្រោយពីទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍បានចុះបង្ក្រាប នៅចំណុចកើតហេតុខាងលើ ពេលទៅដល់ជនសង្ស័យបានគេចខ្លួនអស់ កម្លាំងប៉ុស្តិ៍បានដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើរួចបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល។
ចំពោះករណីនេះកម្លាំងប៉ុស្តិ៍ នឹងស្រាវជ្រាវរកជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធី៕

