បង្ក្រាបករណីគ្រឿងញៀន នឹងឃាត់មុខសញ្ញ០២នាក់នៅស្រុកអង្គស្នួល!

(កណ្តាល)៖កាលពីវេលាម៉ិង១៦ នឹង០០នាទីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៦ ត្រង់ចំណុចភូមិអន្ទុងក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យចំនួន០២នាក់ ប្រុស ឃាត់ខ្លួន មានសារធាតុញៀនក្នុងទឹកនោម(+)
១-ឈ្មោះ យ៉ា​ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិលំហាច​ ឃុំម្កាក់​ ស្រុកអង្គស្នួល ខេត្តកណ្ដាល ( ជួញដូរ​ប្រហែល០២ខែ​ និងប្រេីប្រាស់ច្រើនលេីកប្រហែល១០ឆ្នាំ )។
-មានដីកាបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ៧៦៨ចខ/ង​ ចុះថ្ងៃទី០៤​ ខែកក្កដា​ ឆ្នាំ២០២៤​ របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ​ នៃសាលាដំបូងខេត្តកណ្តាល​ អ៊ុក​ សុវណ្ណារិទ្ធ​ ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅចំណុចផ្លូវលំខាងលិច​ ភូមិវែង​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ កាលពីថ្ងៃទី​២៩​ ខែមេសា​ ឆ្នាំ២០២៣​ ។
-ធ្លាប់ជាប់មណ្ឌល​ស្តានីតិសម្បទា​ ក្រាំងធ្នង់​ ០១លេីក​ រយៈពេល០៦ខែ​ ។
២-ឈ្មោះ​ សុខ​ ស៊ីមសិទ្ធី​ ហៅធី​ ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅភូមិបឹងថ្នល់​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ (ប្រេីប្រាស់​ច្រើន​លេីក​ប្រហែល​៣ឆ្នាំ​)។

វត្ថុតាង​ដកហូត៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន​(ម៉ាទឹកកក)០២កញ្ចប់​ (ធំ០១កញ្ចប់​ និងមធម្យម០១កញ្ចប់)​ ទម្ងន់=១០៩,៧៧ក្រាម។
-ម៉ូតូ០១គ្រឿង​ ម៉ាកhongda scoopy ពណ៌​ស​ បិទស្កុតពណ៌ខ្មៅ​ សេរីឆ្នាំ2022​ ពាក់ផ្លាកលេខស្ទឹងត្រែង1D.4401 លេខតួនិងលេខម៉ាស៊ីន8632​ ។
-ជញ្ជីងថ្លឹងគ្រឿងញៀន​ ០១​ ។
-កាបូបស្ពាយ០១​ ។
-ឧបករណ៍ប្រើប្រាស់​ វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ហេតុការណ៍៖នៅមុនពេលកេីតហេតុ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក​ កម្លាំងផ្នែកនគរបាល​នគរបាលយុត្តិធម៌​ស្រុក​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ម្កាក់​ ប៉ុស្តិ៍ទួលព្រេជ​ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ បានទទួលព័ត៌មាន​ពីមហាជន​ល្អ​ថាបានប្រទះឃេីញជនសង្ស័យឈ្មោះ​ យ៉ា​ ពិសិដ្ឋ​ ដែលមានដីកាបង្គាប់ឱ្យចាប់ខ្លួន​ របស់សាលាដំបូងខេត្តកណ្តាល​ និងជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ កំពុងធ្វេីដំណេីរតាមផ្លូវនៅក្នុងឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ។ ក្រោយពីទទួលបានព័ត៌មាន​ កម្លាំងសមត្ថកិច្ច​បានចុះស៊េីបអង្កេតស្រាវជ្រាវ​ឈានទៅដល់ធ្វេីការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបាន​ និងធ្វេីការដកហូតបាន​ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន​ម៉ាទឹកកក០២កញ្ចប់​ (ធំ០១កញ្ចប់​ និងមធ្យម០១កញ្ចប់)​ ម៉ូតូ០១គ្រឿង​ ជញ្ជីងថ្លឹងគ្រឿងញៀន​០១​ កាបូបស្ពាយ០១​ និង ឧបករណ៍ប្រើប្រាស់​ វេចខ្ចប់គ្រឿងញៀនមួយចំនួន។

-ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្តកណ្តាល​ មានការសម្របសម្រួលពី​ឯកឧត្តម​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តកណ្តាល​ បានអនុញ្ញាតឱ្យ​កម្លាំងផ្នែកជំនាញស្រុក​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ម្កាក់​ ប៉ុស្តិ៍​ទួលព្រេជ​ សហការ​ជាមួយ​កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ មានការចូលរួមពី​សមាជិកក្រុម​ប្រឹក្សាឃុំ​ មេភូមិ​ សាក្សី​ និងនៅចំពោះមុខជនសង្ស័យ​ឈ្មោះ​ យ៉ាពិសិដ្ឋ បានធ្វេីការឆែកឆេរផ្ទះជនសង្ស័យ​ ពុំបានដកហូតវត្ថុតាងអ្វីទៀតទេ។
-នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះយ៉ាពិសិដ្ឋ​ បានឆ្លេីយសារភាពថា​ថ្នាំញៀនម៉ាកទឹកកកនៅចំពោះមុខនេះជារបស់ខ្លួន​ ទិញពីមុខសញ្ញាមិនស្គាល់​ នៅភ្នំពេញ​ ក្នុងតម្លៃ៦៨០$​ ដោយផ្ញេីលុយឱ្យគេមុនទេីបគេយកមកប្លុងចោលតាមផ្លូវ​ រួចខ្លួនយកមកលក់បន្តនិងប្រេីប្រាស់​ ។ កន្លងមកឈ្មោះ​ សុខ​ ស៊ីមសិទ្ធី​ ហៅធី​ ធ្លាប់ទិញថ្នាំញៀនពីខ្លួន​ច្រេីនលេីកមកហេីយ។
-យោងតាមចម្លេីយសារភាព​របស់ឈ្មោះ​ យ៉ាពិសិដ្ឋ​ ទេីបសមត្ថកិច្ចឈានទៅដល់ធ្វេីការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ​ សុខ​ ស៊ីមសិទ្ធី​ ហៅធី​ នៅចំណុចភូមិបឹងថ្នល់​ ឃុំម្កាក់​ ស្រុកអង្គស្នួល​ ខេត្ត​កណ្ដាល​ ពុំបានដកហូតវត្ថុតាងអ្វីទេ។

ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *