(ខេត្តឧត្តរមានជ័យ)៖ថ្ងៃទី២៨ខែមករាឆ្នាំ២០២៦វេលាម៉ោង១៤និង០០នាទីមានកើតករណីលួចគោះផ្ទះ យកម៉ូតូ និងគ្រឿងអលង្កា។
បានកេីតឡេីងនៅត្រង់ចំណុច វត្តអូរទឹកខៀវ ក្នុងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ បង្កឡេីងដោយជនសង្ស័យចំនួន០១នាក់ បានធ្វេីសកម្មភាពលួចម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាវេវពណ៌ខ្មៅសេរីឆ្នាំ២០១៥ ផ្លាកលេខឧត្តរមានជ័យ1F-3659 របស់ជនរងគ្រោះឈ្មោះ សិត តារ៉ា ភេទប្រុសអាយុ៦៣ឆ្នាំ ជាអាចារ្យវត្តរស់នៅភូមិទួលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រោយទទួលព័ត៌មាន ពីជនរងគ្រោះ តាមរយ:ទូរសព្ទ័ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំផ្អាវ ចុះដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ និងបានកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។
ដោយជនសង្ស័យ ឈ្មោះ ជីន ជាន ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ(តេស្តមានសារធាតុញៀន)រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។
និងឃាត់ខ្លួនបាន នៅវេលាម៉ោង១៤និង៤០នាទីនៅចំណុចភូមិ ឃុំខាងលើ។ និងបានដកហូតសម្ភារៈរួមមាន៖
១./ម៉ូតូ១គ្រឿងម៉ាកហុងដាវែវពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ឧត្តរមានជ័យ1F-3659
២./លោហ:ធាតុពណ៌លឿងចំនួន១ខ្សែ(ខ្សែក)
៣./លោហ:ធាតុពណ៌លឿនចំនួន០១(ចិញ្ចៀន)
របស់ជនរងគ្រោះ ។ បច្ចុប្បន្នជនសង្ស័យខាងលេីនិងវត្ថុតាងកម្លាំងជំនាញបាននាំខ្លួនមកអធិការដ្ឋានដេីម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តឧត្តរមានជ័យដើម្បី អនុវត្តទៅតាមនីតិវីធីបន្តចាត់ការតាមផ្លូវច្បាប់៕

